ព្រឹទ្ធសភាប្រារព្ធពិធីទូងស្គរអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីទូងស្គរអបអរសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅមុខសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
ពិធីនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយដ្ឋានឡើង…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន